エピソード

  • នាទីព័ត៌មានខ្លីប្រចាំសប្តាហ៍របស់SBSខ្មែរ សម្រាប់ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
    2025/07/11
    ** ACCC បង្កើតអង្គភាពពិសេសមួយដើម្បីកំណត់គោលដៅការបោកប្រាស់ស្នេហា។ ** ក្មេងជំទង់ម្នាក់ដែលបានបាត់ខ្លួនអស់ជាង១៨ម៉ោងនៅលើសមុទ្រនោះ ត្រូវបានគេរកឃើញនៅរស់ នៅលើកោះដាច់ស្រយាលមួយ។ ** ទិវាប្រជាជនពិភពលោក៖ជំរុញឱ្យរដ្ឋាភិបាលប្រើប្រាស់បញ្ហាប្រឈមនៃចំនួនប្រជាជនវ័យចំណាស់ជាឱកាសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
    続きを読む 一部表示
    4 分
  • ខួបទី​៤០ឆ្នាំ នៃការបង្កើត​សមាគមខ្មែរ​នៃ​រដ្ឋ​វិចថូរៀ
    2025/07/11
    សមាគមខ្មែររដ្ឋវិចតូរីយ៉ា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ១២ ខែកក្តដា ឆ្នាំ ១៩៨៥ រហូតមកដល់ពេលនេះសមាគមន៍មានដំណើរការរយះពេល ៤០ ឆ្នាំ។ តើសមាគមន៍ខ្មែរបានធ្វើអ្វីខ្លះក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋ? សូមស្តាប់បទសម្ភាសន៍ជាមួយលោក ជា យ៉ូហ៊ន ប្រធានសមាគមខ្មែររដ្ឋវិចតូរីយ៉ា ក្នុងឱកាសខួប៤០ឆ្នាំដូចតទៅ។
    続きを読む 一部表示
    13 分
  • រដ្ឋសភាប្រជុំពិភាក្សាអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ ដើម្បីដកសញ្ជាតិខ្មែរ
    2025/07/11
    ដូចការគ្រោងទុក នៅព្រឹកថ្ងៃសុក្រ ទី១១ ខែកក្កដានេះ រដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ ក្នុងការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរ ដោយឃុបឃិតជាមួយបរទេស។
    続きを読む 一部表示
    4 分
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥
    2025/07/11
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** នាយករដ្ឋមន្រ្តីអូស្រ្តាលី ត្រៀមចេញដំណើរទស្សនកិច្ចនៅប្រទេសចិនដោយផ្តោតលើពាណិជ្ជកម្ម។ ** ការព្រួយបារម្ភអំពីវិធានការមួយចំនួន នៅក្នុងផែនការប្រឆាំងសាសនាជីហ្វថ្មី ថាអាចរារាំងការនិយាយស្តីដោយសេរី។ ** ប៉ូលីសនិយាយថា ទេសចរស្ពាយកាបូបជនជាតិអាឡឺម៉ង់ម្នាក់ ដែលបានបាត់ខ្លួន ក្នុងរដ្ឋអូស្រ្តាលីខាងលិចនោះ ទំនងជាបានវង្វេងនៅក្នុងព្រៃក្រាស់។
    続きを読む 一部表示
    11 分
  • បារាំងប្រកាសត្រៀមផ្តល់ឯកសារជូនកម្ពុជា ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ
    2025/07/11
    ក្នុងកិច្ចប្រជុំជាមួយលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា លោក ហ្សាក់ ពឺឡេត (Jacques PELLET) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ដែលបញ្ចប់អាណត្តិនៅកម្ពុជា បានលើកឡើងថា បារាំង ត្រៀមលក្ខណៈ ក្នុងការផ្តល់នូវការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។ លោក បានបញ្ជាក់ថា លោកប្រធានាធិបតី ម៉ាក្រុង បានគ្រោងជាអាទិភាព ក្នុងការមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលនេះ នៅកម្ពុជា នៅឆ្នាំ២០២៦។ បន្ថែមពីលើនេះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់អំពីការត្រៀមផ្តល់ឯកសារពាក់ព័ន្ធនឹងបញ្ហាព្រំដែន ជូនកម្ពុជា រួមទាំងភាគីពាក់ព័ន្ធនានា ក៏ដូចជា គោលជំហររបស់បារាំង ក្នុងការគាំទ្រគោលការណ៍ច្បាប់អន្តរជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដូចដែលកម្ពុជា និងបារាំង មានជំហរស្របគ្នា និងបានរួមគ្នាធ្វើឡើង នៅក្នុងសំណុំរឿងអ៊ុយក្រែន។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា។
    続きを読む 一部表示
    5 分
  • នាទីព័ត៌មានខ្លីរបស់SBSខ្មែរ សម្រាប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥
    2025/07/10
    ** មានសេចក្តីរាយការណ៍ថា អាម៉េរិកនឹងផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់អូស្ត្រាលីក្នុងកិច្ចព្រមព្រៀងAUKUS។ ** តុលាការអឺរ៉ុបបានរកឃើញថា រុស្ស៊ីជាអ្នកទទួលខុសត្រូវលើការធ្លាក់ជើងហោះហើរម៉ាឡេស៊ី ក្នុងឆ្នាំ ២០១៤។ ** Domain ថាអូស្រ្តាលីកំពុងខ្វះអចលនទ្រព្យសម្រាប់ជួលនៅទូទាំងប្រទេស។
    続きを読む 一部表示
    5 分
  • ក្តីបារម្ភអំពីឯកជនភាពលេចចេញជារូបរាង ខណៈដែលព័ត៌មានលម្អិតនៃការផ្ទៀងផ្ទាត់អាយុ នៅតែមានភាពស្រពិចស្រពិល
    2025/07/10
    នៅពេលដែលការហាមឃាត់មិនឱ្យក្មេងជំទង់ចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ចូលជាធរមាននៅចុងឆ្នាំនេះ អូស្ត្រាលីនឹងក្លាយជាប្រទេសដំបូងគេដែលព្យាយាមពង្រឹងអាយុអប្បបរមាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ុន្តែដូចដែលមាននៅក្នុងរបាយការណ៍នេះ ក្រុមអ្នកជំនាញកំពុងព្រមានថាខណៈបម្រាមនេះនឹងចាប់ផ្តើមអនុវត្តន៍ក្នុងពេលមិនដល់ប្រាំមួយខែទៀតទេនោះ គេនៅតែមិនទាន់ច្បាស់លាស់នៅឡើយ ថាតើវានឹងដំណើរការយ៉ាងដូចម្តេច។
    続きを読む 一部表示
    9 分
  • នាទីព័ត៌មានរបស់SBSខ្មែរ សម្រាប់ថ្ងៃពុធ ទី៩ ខែកក្កដា ឆ្នាំ២០២៥
    2025/07/09
    មាតិកាព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃនេះរួមមាន៖ ** អ៊ីស្រាអែលប្រកាសវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា។ ** ក្រុមការងារប្រឆាំងការស្អប់ខ្ពើមថ្មីរបស់រដ្ឋវិចថូរៀ បានជួបប្រជុំគ្នាជាលើកដំបូង។ ** ក្រុមហ៊ុន Qantas បង្ហាញពីវិសាលភាពនៃការលួចទិន្នន័យដែលមានផ្ទុកព័ត៌មានផ្ទាល់ខ្លួន រួមទាំងចំណូលចិត្តអាហារ។
    続きを読む 一部表示
    11 分